Saturday, June 25, 2011

ចំណតរថយន្ត

         សកលវិទ្យាល័យបាត់ដំបងពិតជាមានទីធ្លាធំពិតមែន​ សូម្បីតែកន្លែងចតរថយន្តក៏ធំដែរ។ ចំណតរថយន្តមានពីរកន្លែង​ គឺ ខាងឆ្វេង​ និង​ ខាង​ស្តាំ វារផ្តល់អោយ និស្សិត និង​ សាស្រ្តាចារ្យមានភាពងាយស្រួលក្នុងការផ្ទុកផ្ទាក់ ម៉ូតូ​ កង់ ទ្យាន។ប៉ុន្តែ វារមិនមានឧបករណ៏បិទបាំង យានជំនិះ​ អោយត្រជាក់គ្រប់គ្រាន់នៅឡើយទេ កង់ ម៉ូតូ​​ មួយចំនួនត្រូវបាននៅហាលថ្ងៃ។ចំនែកសេវាកម្មផ្ញើរ ម៉ូតូ ២០០រៀល   កង់ ១០០រៀល។
សេវាកម្មនេះគឺខុសពីសកលវិទ្យាល័យផ្សេងៗដែលគេមិនយកលុយពីការផ្ញើរ ម៉ូតូ កង់ ឡាន ទេ​។

បន្ទប់ពិសោធន៍នៃសកលវិទ្យាល៏យបាត់ដំបង

 ​​​ដោយមានការសហការគ្នារវាងសកលវិទ្យាធិការនិងជនជាតិផ្សេងៗ​ បានជំរុញអោយសកលវិទ្យាល័យ​បាត់ដំបងមានឧបករណ៍ទំនើបៗដែលមានតំលៃថ្លៃដែលឧបត្តម្ភពីប្រទេសទាំងនោះ។ វារជាផ្នែកមួយដ៏ធំដែល ជំរុយអោយ​និស្សិតកាន់មានចំនេះដឹងថែម​ទៀត ដោយសារការអនុវត្តន៏ផ្ទាល់ ជាមួយនិងឧបករណ៏ពិសោធន៍ដ៏ទំនើប ​ហើយទាន់សម័យនេះ។

Saturday, June 11, 2011

សាកលវិទ្យាល័យបាត់ដំបង និងអាហារដ្ឋាន

      នៅខេត្តបាត់បងសព្វថ្ងៃ​​​​កំពុង​រីកចំរើនខាងវិស័យអប់រំយ៉ាងខ្លាំងគួរអោយកត់សំគាល់​។ យើងឃើញថា​មានសាលា​ និង​ សាកលវិទ្យាល័យមួយចំនួន​កំពុងកកើតជាបន្តបន្ទាប់ ក្នុងនោះផងដែល​ក៏មានសាកលវិទ្យាល័យមួយដែលធំជាងគេ ហើយឈានមុខគេក្នុងវិស័យអប់រំ​ គឺ​ សាលកវិទ្យាល័យបាត់ដំបង ដែលសំបូរទៅដោយសាស្រ្តាចារ្យខ្មែរ និង​ បរទេស ដែលមានជំនាញ​ និង​ បទពិសោធន៏ ពួកគាត់ទាំងអស់គ្នាបានខិតខំផ្ទេររាល់បទពិសោធដែលគាត់មានអោយដល់និស្សិតគ្រប់ៗគ្នា។ចំនែក
ផ្នែកវិន័យវិញគឺឈានលំដាប់ថ្នាក់លេខ ០១​ ដែលធ្វើអោយគ្រប់និស្សិត​ចេះគោរពវិន័យបានល្អ មានសីលធម៏រស់នៅថ្នៃថ្នូរ ដែលសាកសមជានិសិ្សតខ្មែរ។ 
      ចំនែកឯទីធ្លាធំទូរលាយ ខ្យល់បរិសុទ្ឋ អាគារច្រើន បន្ទប់អនុវត្តន៏កុំព្យូទ័រសំរាប់និសិត្ស​​  ទីធ្លាសំចតយានយន្តធំទូរលាយ  បណ្ណាល័យ ទីធ្លាវាលបាល់ទាត់​​ដ៏ធំតាមខ្នាតអន្តរជាតិ សំរាប់និសិត្ស និង​ សាស្ត្រាចារ្យ លេងកំសាន្តនិងដើម្បីសុខភាពមាំមួន។ សកលវិទ្យាល័យបាត់ដំបង មានបន្ទប់ពិសោធសំរាប់អោយនិស្សិតអនុវត្តន៏ផ្ទាល់ ដែលឧបករណ៏ទាំងនោះបាននាំចូលពីប្រទេសកូរ៉េ ។


អាហារដ្ឋាន
                   ហើយជាពិសេសគឺអាហារដ្ឋានដ៏មានឳជារស់ឈ្ងុយឆ្ងាញ់ ហើយមានអនាម័យខ្ពស់។
  
ចំពោះអាហារដ្ឋានវិញ ទីកន្លែងធំ ​ កន្លែងអង្គុយស្អាត ខ្យល់ល្អ អ្នកលក់មានសុខភាពល្អ ។​  ​
                   សំរាប់តំលៃនៃអាហារទាំងនោះគឺវាសមរម្យ យ៉ាងថ្លៃបំផុតគឺត្រឹមតែ១$ប៉ុណ្ណោះ។គ្រឿងផ្សំនៃម្ហូបទាំងនោះគឺ
នាំចូលពីក្នុងប្រទេសទុស្ធសាធ​  បន្លែធម្មជាតិ​​គ្មានជាតិគីមី នៅពេលយើងបរិភោជទៅនឹង​ជួយដល់សុខភាព​ល្អ រាងកាយ អោយរឹងមាំ